ប្រធានដឹកនាំគម្រោងអប់រំ និងផ្សព្វផ្សាយ អង្គការ MCC ធ្វើបឋកថា នៅតាមសាកលវិទ្យាល័យ និងតាមសាលារៀន
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- តើអ្នកដឹងទេថា "ត្រីបាឡែន" គឺជាត្រី តែ "ផ្កាថ្ម" មិនមែនជារុក្ខជាតិនោះទេ ពួកវាជាប្រភេទសត្វ? នៅមានរឿងរ៉ាវជាច្រើនទៀតដែលអង្គការអភិរក្សសមុទ្រកម្ពុជា MCC យើងត្រូវសិក្សាស្វែងយល់អំពីសមុទ្រ ទោះបីជាយើងធំធាត់ឡើងនៅក្បែរឆ្នេរសមុទ្រក៏ដោយ។

មន្រីអង្គការ MCC បានឱ្យដឹងនៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រធានដឹកនាំគម្រោងអប់រំ និងផ្សព្វផ្សាយរបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC យើងបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹងនៅតាមកម្មវិធីផ្សេងៗ ការធ្វើបឋកថា នៅតាមសាកលវិទ្យាល័យ ការចុះផ្ទាល់តាមសាលារៀន និងការចូលរួមក្នុងកិច្ចពិភាក្សាផ្សេងៗអំពីការអភិរក្សសមុទ្រ ក្នុងនោះបានចុះផ្សព្វផ្សាយផ្ទាល់នៅសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីបអាកាឌឺមី (AUPP Liger Leadership Academy) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងអង្គការវេទិកាអនាគត (Future Forum)។

តាមរយៈសកម្មភាពទាំងនេះ ពួកយើងបានចែករំលែកចំណេះដឹងអំពីសមុទ្រដែលយើងស្រឡាញ់ និងខិតខំការពារ ហើយថែមទាំងបានណែនាំ សិស្ស និសិត្យឱ្យបានស្គាល់ពីឱកាសក្នុងការសិក្សា និងធ្វើការក្នុងវិស័យវិទ្យាសាស្ត្រសមុទ្រផងដែរ។ សម្រាប់យុវជនជាច្រើន រួមទាំងអ្នកដែលរស់នៅតំបន់ឆ្នេរផងនោះ នេះអាចជាវិថីការងារមួយដែលពួកគាត់មិនធ្លាប់បានគិតដល់ពីមុនមក។

អង្គការអភិរក្សសមុទ្រកម្ពុជា MCC សង្ឃឹមថា ជំនួបទាំងនេះនឹងដាស់ស្មារតីចង់ដឹងចង់ឃើញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តចោទសួរ សិក្សាស្រាវជ្រាវពីចំណង់ចំណូលចិត្តរបស់ខ្លួន និងមើលឃើញពីតួនាទីរបស់ពួកគេក្នុងការចូលរួមអភិរក្សសមុទ្រ ព្រោះថាការការពារសមុទ្រ គឺចាប់ផ្តើមចេញពីការសិក្សាស្វែងយល់អំពីវា៕
ដោយ ណយ នឿន (ប្រភព៖ MCC)





