លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន
AKP កាហ្សាក់ស្ថាន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦—








លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី លោកជំទាវ Akmaral Sh Alnazarova រដ្ឋមន្រ្តីក្រសួងសុខាភិបាលកាហ្សាក់ស្ថាន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
សារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន ស្ថិតនៅក្នុងទីក្រុងអាស្តាណា (Astana)។ សារមន្ទីរនេះ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០១៤ វាគឺជាសារមន្ទីរដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីកណ្តាល។ សារមន្ទីរនេះសាងសង់ឡើងដោយប្រើកញ្ចក់ពណ៌ខៀវ និងថ្មម៉ាបពណ៌ស ដោយបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកាហ្សាក់ស្ថាន ចាប់តាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





