មជ្ឈមណ្ឌល ACCB លែងកូនសត្វត្រដក់ធំទីបី នៅដែនជម្រកសត្វព្រៃសៀមប៉ាង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
មជ្ឈមណ្ឌល ACCB ពួកយើងមានមោទនភាពក្នុងការប្រកាសជូនដំណឹងអំពីការលែងសត្វត្រដក់ធំជាកូនទីបី ដែលត្រូវបានបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលចូលទៅព្រៃធម្មជាតិវិញនៅឯដែនជម្រកសត្វព្រៃសៀមប៉ាង។

ប្រភពពី មជ្ឈមណ្ឌល ACCB បានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា កូនបក្សីនេះញាស់កាលពីខែកុម្ភៈដើមឆ្នាំ២០២៦នេះ ហើយត្រូវបានផ្ទេរទៅដាក់ក្នុងទ្រុងបន្សុំា ដើម្បីឱ្យសម្របខ្លួននឹងបរិយាកាសថ្មីក្នុងតំបន់នោះ មុននឹងលែងទៅក្នុងព្រៃធម្មជាតិវិញ។ កូនសត្វត្រដក់នេះក៏ត្រូវបានបំពាក់ឧបករណ៍តាមដាន GPS ផងដែរ ហើយត្រូវបានលែងឱ្យទៅរស់នៅជាមួយហ្វូងសត្វស្លាបជាពូជពង្សរបស់វា កាលពីដើមសប្តាហ៍មុននេះ។ ពួកយើងសង្ឃឹមថា វានឹងចូលរួមជាមួយហ្វូងសត្វត្រដក់ធំក្នុងធម្មជាតិ ដែលកំពុងតែមកកាន់ដែនជម្រកសត្វព្រៃនេះនៅអំឡុងពេលក្រៅរដូវកាលបង្កាត់ពូជ។

គួររម្លឹកផងដែរថា បងប្អូនបង្កើត ញីឈ្មោលរបស់វា ចំនួនពីរក្បាល ត្រូវបានលែងនៅក្នុងតំបន់ដូចគ្នានេះដែរកាលពីឆ្នាំមុន ហើយប្រហែលជាពួកវានឹងបានជួបគ្នា ៕
ដោយ ណយ នឿន (ប្រភព៖ACCB)





