ពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទីពីរ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួន ៧២.៩៦០នាក់ ថយចុះ៥,២%
AKP ព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦-- តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនសរុប ៧២.៩៦០នាក់ ថយចុះ ៥,២%
ក្នុងនោះភ្ញៀវជាតិមានចំនួន ៧០.៨៧៣នាក់ ថយចុះ ៦,២៨% និងភ្ញៀវបរទេសសរុប ២.០៨៧នាក់ កើនឡើង ១៣,១១%។ ភ្ញៀវទេសចរទស្សនាកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាមានចំនួន ៧២.១៩៤នាក់ ថយចុះ ៥,៦៤% ក្នុងនោះភ្ញៀវជាតិមានចំនួន ៧០.៥៨០នាក់ ថយចុះ៦,០៩% និងភ្ញៀវបរទេសមានចំនួន១.៦១៤នាក់ កើនឡើង ១៩,១១%។ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន៥ជើង ស្មើនឹង២៥៣នាក់ កើនឡើង ៥៩,១១% ក្នុងនោះ ភ្ញៀវជាតិ៣នាក់ កើនឡើង ៥០% និងភ្ញៀវអន្តរជាតិមានចំនួន២៥០នាក់ កើនឡើង ៥៩,២៣%។


ដោយឡែកភ្ញៀវទេសចរទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុមានចំនួន ៥១៣នាក់ ថយចុះ ៣៥,៨៧% ក្នុងនោះ ភ្ញៀវជាតិមាន ២៩០នាក់ ថយចុះ ៣៧,៩០% និងភ្ញៀវបរទេសមានចំនួន ២២៣នាក់ ថយចុះ ៣៣,០៣%។ ម្យ៉ាងទៀតការថយចុះចំនួនភ្ញៀវទេសចរដោយសារកត្តាជានច្រើន ដូចជាប្រេងសាំងឡើងថ្លៃ គួបផ្សំនិងការចំណាយថវិកាមានកំណត់សម្រាប់ក្រុមគ្រួសារនិមួយផងដែរ៕


ដោយ ងូ សុមុនី





