ភ្ជុំបិណ្ឌថ្ងៃទី១ មានភ្លៀវទេសចរមកកម្សានខេត្តព្រះសីហនុ មានចំនួន ៤៧.៥២២នាក់ ថយចុះ ២៦,៧៨%
AKP ខេត្តព្រះសីហនុ ខែតុលា ឆ្នាំ២០២៦-- តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឪ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ ខេត្តព្រះសីហនុ ទទួល បានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៤៧.៥២២នាក់ ធៀប រយៈពេលដូចគ្នា២០២៥ មានការថយចុះ ២៦,៧៨% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤៥.៨៣៨នាក់ ថយចុះ ២៧,៤២% និងភ្ញៀវបរទេសសរុប ១.៦៨៤នាក់ ថយចុះ ៣,៧១%។

ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានចំនួន ៤៦.៧៥៩នាក់ ថយចុះ ២៦,៦៩% ក្នុងនោះភ្ញៀវជា តិ មានចំនួន ៤៥.៤២៣នាក់ ថយចុះ ២៧,៣៦% និងភ្ញៀវបរទេសមាន ១.៣៣៦នាក់ កើនឡើង ៧,០៥%។

ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ ចំនួន ០៣ជើង ស្មើនឹង ១២៧នាក់ មានការថយចុះ ១៥,៣៣% ក្នុងនោះជាតិមានចំនួន ០២នាក់ ស្មើនឹងឆ្នាំទៅ និងអន្តរជាតិ ១២៥នាក់ ថយចុះ ១៥,០៥%។

ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានចំនួន ៦៣៦នាក់ ថយចុះ ៣៤,២២% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤១៣នាក់ ថយចុះ ៣២,៧៣% និងភ្ញៀវបរទេសមានចំនួន ២២៣នាក់ ថយចុះ ៣៦,៨២% ៕
ដោយ៖ ងូ សុមុនី





