បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍សហគមន៍នេសាទក្នុងស្រុកព្រៃនប់ ក្រោមគម្រោង LASED ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- គម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) បានចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សហគមន៍នេសាទក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សាមុត សុធារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ។

គម្រោងបែងចែក ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន៣ (LASED III) បានចាប់ផ្តើមដំណើរការបើកការ ដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សហគមន៍នេសាទ ចំពោះទីតាំងសហគមន៍នេសាទដែលទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ សហគមន៍នេសាទបឹងរាំង ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី។ សហគមន៍នេសាទជ្រលង ស្ថិតនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់។ សហគមន៍នេសាទចុងអូរ ស្ថិតនៅភូមិចុងអូរ ឃុំសំរុង។ សហគមន៍នេសាទព្រៃនប់២ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា។


ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍នេសាទ និងទេសចរណ៍ធម្មជាតិក្នុងឃុំទាំង៤ខាងលើ ដើម្បីបង្កើនជីវភា ពប្រជានេសាទនៅក្នុងសហគមន៍ ព្រោះបើសហគមន៍នេសាទមានហេដ្ឋារចនាសម្ព័ន្ធល្អ ភ្ញៀវទេសចរជាតិ និងអន្តរជាតិពួកគេនឹងទៅទស្សនា និងទិញផលនេសាទដោយផ្ទាល់ថ្មី ស្រស់ៗដែលមានរស់ជាតិឆ្ងាញ់ថែមទៀតផង ជាពិសេសការបង្កើតជាតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយទៀតនៅក្នុងសហគមន៍ស្រុកព្រៃនប់ ហើយប្រជាពលរដ្ឋនៅក្នុងសហគមន៍កាន់តែមានជីវភាពកាន់តែល្អប្រសើរឡើង ជួយកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៕

ដោយ ងូ សុមុនី





