អង្គការ World Vision ប្ដេជ្ញាគាំទ្រដល់កុមារ និងក្រុមគ្រួសារដែលរងគ្រោះបំផុតនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--ទិវានៃការអធិស្ឋានជាតិឆ្នាំ២០២៦នេះ ពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា World Vision បានចំណាយពេលដើម្បីរួមគ្នាអធិស្ឋាន ឆ្លុះបញ្ចាំង និងប្ដេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រដល់កុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់អង្គការ World Vision នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះបុគ្គលិកអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា World Vision បានប្តេជ្ញា រួមគ្នាបន្តបេសកកម្ម ដើម្បីលើកកម្ពស់កុមារ សហគមន៍ ដៃគូពាក់ព័ន្ធ និងកិច្ចការងារនានារបស់កម្មវិធីរបស់យើងក្នុងឆ្នាំសារពើពន្ធ២០២៧ខាងមុខ ។ អង្គការ World Vision យើងបានអធិស្ឋានសូមសេចក្ដីការពារ ការប្រោសប្រទានឱ្យមានភាពប្រសើរឡើង និងសេចក្ដីសង្ឃឹមពីព្រះជាម្ចាស់ ឱ្យបានទៅដល់គ្រប់កុមារ និងក្រុមគ្រួសារកម្ពុជាទាំងអស់ដែលយើងគាំទ្រ ។

តាមសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលបានចាក់ឬសមាំជាមួយយើងម្នាក់ៗ យើងនឹងបន្តឈរនៅជាមួយកុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ដើម្បីនាំមកនូវសេចក្ដីសង្ឃឹម សេចក្ដីមេត្តាករុណា និងផលជះជាវិជ្ជមានប្រកបដោយនិរន្តរភាព នៅគ្រប់ទីកន្លែងដែលត្រូវការការគាំទ្របំផុត ៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





