ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលជួបសម្តែងការគួរសម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
AKP ហូជីមិញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--







ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ "សាលាមិត្តភាពកម្ពុជា-វៀតណាម" ។
រូបថត៖ រដ្ឋបាលសាលារាជធានី





