គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែកញ្ញា ឆ្នាំ២០២៦
AKP កណ្ដាល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល (គ.ក.ស.ក) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) ខេត្ត។

លោកស្រី នួន នារតី បានលើកឡើងថា កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន៥គឺទី១ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា របស់ គ.ក.ស.ក ខេត្ត (លើកទី២៦) អាណត្តិទី៤ ឆ្នាំ២០២៦, ទី២ ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៦, ទី៣ របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងវិស័យពាក់ព័ន្ធនានា ទី៤ ពិនិត្យ ពិភាក្សា និង អនុម័ត សេ,ចក្តីព្រាងផែនការសកម្មភាពរបស់ គ.ក.ស.ក.ខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៦ និងទី៥ បញ្ហាផ្សេងៗ ។

ក្នុងកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ សំដៅលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់ស្ត្រី និងកុមារក្នុងខេត្កណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយបានការអញ្ជើញចូលរួមពី លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក (គ.ក.ស.ក)ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





