អង្គការ FAO តាមដានជម្ងឺផ្ដាសាយបក្សី នៅតាមទីផ្សារលក់បក្សីរស់ជាប្រចាំ
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--ចាប់តាំងពីឆ្នាំ ២០០៦មក ដោយមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអនុវត្តការងារតាមដានជម្ងឺផ្តាសាយបក្សីនៅតាមបណ្តាខេត្តភាគច្រើននៃប្រទេសកម្ពុជា ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកដល់ការរកឃើញជម្ងឺសត្វបានឆាប់រហ័ស រួមទាំងជម្ងឺផ្តាសាយបក្សីផងដែរ និងបានគាំទ្រដល់វិធានការឆ្លើយតបបានទាន់ពេលវេលា។

មន្រ្តីអង្គការ FAO បានឱ្យដឹងនៅថ្ងទី០១ ខែតុលា ឆ្នាំ២០២៦ថា ទីផ្សារលក់បក្សីរស់គឺជាកន្លែងដែលប្រមូលផ្តុំបក្សីមកពីកសិដ្ឋាន និងទីតាំងផ្សេងៗគ្នា ដែលបង្កើតឱ្យមានលទ្ធភាពនៃការចម្លងវីរុសផ្ដាសាយបក្សីក្នុងចំណោមបក្សី និងអាចបង្កផលប៉ះពាល់ដល់អ្នកចិញ្ចឹមបក្សី ពាណិជ្ជករ និងអ្នកប្រើប្រាស់។ ការតាមដានជាប្រចាំដើរតួនាទីយ៉ាងសំខាន់ក្នុងការរកឃើញវីរូសឱ្យបានឆាប់រហ័ស ការតាមដាននិន្នាការនៃជម្ងឺ និងការអនុវត្តវិធានការគ្រប់គ្រងបានទាន់ពេលវេលា។ ការរកឃើញបានឆាប់រហ័សអនុញ្ញាតឱ្យអាជ្ញាធរផ្នែកសុខភាពសត្វអាចឆ្លើយតបបានភ្លាមៗ ដែលជួយកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជម្ងឺ និងការពារផលិតកម្មបសុបក្សី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។

ការងារនេះបានការគាំទ្រពីមូលនិធិសម្រាប់ជម្ងឺរាតត្បាត ការបន្តតាមដាន និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរផ្នែកបសុពេទ្យ អ្នកគ្រប់គ្រងទីផ្សារ និងសហគមន៍ នៅតែមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងហានិភ័យនៃជម្ងឺ និងការជំរុញវិធីសាស្ត្រ «សុខភាពតែមួយ» (One Health) នៅក្នុងប្រទេសកម្ពុជា ៕
ដោយ ណយ នឿន (ប្រភព៖FAO)





