ឯកឧត្តម សុខ លូ ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកបាណន់ និងស្រុកបវេល
AKP បាត់ដំបង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ៧៥គ្រួសារ កាលពីសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយនេះ បានរៀបចំឡើងនៅ ២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំចែងមានជ័យ និងទីតាំងទី២ នៅស្រុកបវេល សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣០គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំអំពិលប្រាំដើម។

ពិធីនេះធ្វើឡើងនៅពេលដែលប្រជាពលរដ្ឋបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងស្រុកចំនួន២ គឺស្រុកបាណន់ និងស្រុកបវេល ក្នុងខេត្តបាត់ដំបង៕


ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





