កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការថវិកាជំពូក២១ និងជំពូក៦១
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- គណៈកម្មការអន្តរក្រសួង កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការថវិកាជំពូក២១ និងជំពូក៦១។

ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសហប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំ សម្របសម្រួល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ហិរញ្ញប្បទានដោយថវិកាជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ កាលពីព្រឹកថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការអនុវត្តថវិកាជំពូក២១ (គម្រោងវិនិយោគផ្ទាល់) និងថវិកាជំពូក៦១ (ការជួសជុល និងការថែទាំផ្លូវជនបទ) ប្រចាំឆ្នាំ២០២៦ ព្រមទាំងការរៀបចំបញ្ជីគម្រោងអាទិភាពសម្រាប់ការប្រើប្រាស់ថវិកាជំពូក២១ និងជំពូក៦១ សម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំបានបញ្ចប់ទៅដោយទទួលបានធាតុចូលព្រមទាំងលទ្ធផលផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់ ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





