អង្គការ Oxfam រៀបចំសន្និសីទភាគីលើកទី៣១ នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- អង្គការ Oxfam នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំសន្និសីទភាគីលើកទី៣១នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុខាងមុខនេះ អ្នកពាក់ព័ន្ធមកពីស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ចម្រុះ យុវជន គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ បានជុំគ្នានៅភ្នំពេញ ដើម្បីពិភាក្សាកំណត់អាទិភាពអាកាសធាតុសំខាន់ៗសម្រាប់កម្ពុជា។

កិច្ចពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីធានាថា កម្ពុជាចូលរួមក្នុងសន្និសីទភាគីលើកទី៣១ ដោយមានជំហររួមប្រកបដោយបរិយាបន្ន និងផ្អែកលើភស្តុតាង ដែលឆ្លុះបញ្ចាំងពីអាទិភាពអភិវឌ្ឍន៍ជាតិ និងស្ថានភាពជាក់ស្តែងរបស់សហគមន៍ ដែលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពអាកាសធាតុប្រកបដោយមហិច្ឆតា ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥ភាគ ត្រឹមឆ្នាំ២០៣៥ និងឈានទៅរកអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០ ។ ទោះជាយ៉ាងណា អាកាសធាតុសកលប្រកបដោយសមធម៌ មិនគួរទាមទារឱ្យប្រទេសងាយរងគ្រោះដូចជាកម្ពុជាបង្កើនមហិច្ឆតារបស់ខ្លួន ខណៈពេលដែលការគាំទ្រអនុគ្រោះត្រូវបានកាត់បន្ថយបន្ទាប់ពីការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុត។


សន្និសីទភាគីលើកទី៣១ត្រូវតែផ្តល់ហិរញ្ញប្បទានជាទម្រង់ជំនួយឥតសំណង ដែលអាចព្យាករណ៍បាន និងមិនបង្កើនបន្ទុកបំណុល ដើម្បីធានាថា ការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត គឺជាចំណុចរីកចម្រើននៃការអភិវឌ្ឍប្រកបដោយចីរភាព មិនមែនជាកត្តាបង្កើនភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុនោះទេ៕
ដោយ ណយ នឿន (ប្រភព៖ Oxfam)





