រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង បញ្ចៀសចរាចរជុំវិញរង្វង់មូលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី២៣ កញ្ញា ២០២៦ ដើម្បីរៀបចំពិព័រណ៍សហគមន៍Temple Fair ដែលមានភ្ញៀវជាតិ-អន្តរជាតិ៧០០នាក់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង បញ្ចៀសចរាចរជុំវិញរង្វង់មូលរមណី យដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីម៉ោង ១៤,០០នាទីដល់ម៉ោង ២១,០០នាទី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរៀបចំពិព័រណ៍សហគមន៍Temple Fair ដែលមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមប្រមាណ៧០០នាក់។
ដើម្បីឱ្យការរៀបចំពិព័រណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរជុំវិញរង្វង់មូលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ព្រោះអាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោយបាយធ្វើដំណើររបស់អ្នកមកចូលរួមកម្មវិធី។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖សួស សំរិត





