ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ ជរាគ្នានៅទីពឹងក្នុងក្រុង ស្រុកចំនួន៣ ទទួលអំណោយសាខាកាកបាទក្រហម
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦---
នៅថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន ច័ន្ទរិទ្ធា មន្រ្តីសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹងនាំមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសី ហនុ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ២៧គ្រួ សារ ដែលមានជីវភាពខ្វះខាតនៅក្នុងក្រុង ស្រុកចំនួន៣ មានដូចជា ស្រុកស្ទឹងហាវ ចំនួន ៩គ្រួសារ ស្រុកព្រៃនប់ ៨គ្រួសារ និងក្រុងកំពង់សោម ១០គ្រួ សារ ក្នុងខេត្តព្រះសីហនុ ។
លោក ប៉ែន ច័ន្ទរិទ្ធា មន្រ្តី សាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឪ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការណែនាំឪ្យសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តក្រុង ស្រុកទាំងអស់បង្កើនការយកចិត្តទុក ដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសប្រជាពល រដ្ឋងាយរងគ្រោះ និងជន ចាស់ជរាគ្នានៅទីពឹង ស្ត្រីមានកូនច្រើនដោយធ្វើយ៉ាង ណាជួយសម្រួលជីវភាពរបស់ពួកគាត់ឪ្យបានទាន់ពេលវេលា ដោយមិន ទុកឪ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះ ខាតស្បៀងអាហាររហូតស្លាប់នោះទេ។


ក្នុងឪកាសនោះ លោកក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្នានៅទីពឹងទាំងអស់ត្រូវចេះថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត ជាពិសេសដេកក្នុងមុងសុវត្ថិភាពឪ្យបានគ្រប់គ្នា ព្រោះរដូវនេះជារដូវភ្លៀងវាងាយនឹងកើតជំងឺគ្រុនឈាម គ្រុនឈីក ដូច្នេះត្រូវថែរក្សាអនាម័យនៅជុំវិញផ្ទះកុំឪ្យមានដក់ទឹក ពិសេសសំបកដូង កង់ ឡាន កង់ម៉ូតូ ក្នុងពាងត្រូវចិញ្ចឹមត្រី ៧ពណ៌ ឬដាក់អាល់ប៊ែតកម្ចាត់មូសក្លារ ។


អំណោយរបស់សាខាកាកបាទក្រហមខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្នាន ទីពឹងចំនួន ២៧គ្រួសា ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែកគ្រួសារដែលមានពិការចំនួនប្រាំមួយនាក់ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល៕
ដោយ៖ ងូ សុមុនី





