អ.ន.ក. វិស័យព័ត៌មាន បន្តចុះសួរសុខ ទុក្ខ និងជូនអំណោយដល់និវត្តជនក្រសួងព័ត៌មាន ដែលបានខិតខំបំពេ ញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក
AKP ភ្នំពេញ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦--លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌ មាន (អ.ន.ក. វិស័យព័ត៌មាន) បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ផ្ទះអតីតមន្ត្រីរាជការដែលជាថវិកានិវត្តជនចំនួន ២រូប រួមមាន លោកស្រី ស៊ី គឹមយៀង អតីតមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពជា (RNK) និងលោក គឹម សារ៉ុម អតីតមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។

ការចុះសួរសុខទុក្ខដោយផ្ទាល់ដល់គេហ ដ្ឋាននិវត្តជនចុះសួរសុខទុក្ខដោយផ្ទាល់នាឱកាសនោះ រួមមាន លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក. វិស័យព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃលេខាធិការដ្ឋានជាច្រើនរូប។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្ដម នេត្រ ភក្ត្រា ចំពោះនិវត្តជនទាំងពីររូប ដែលបានលះបង់កម្លាំងកាយចិត្ត និងមាន គុណបំណាច់យ៉ាងធំធេងក្នុងការចូលរួមចំណែកលើកស្ទួយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ ក្រុមការងារបានណែនាំពីនីតិវិធីនៃការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងធានាថាអតីតមន្ត្រីរាជការទទួលបាននូវការថែទាំ និងគាំពារជាបន្តបន្ទាប់។

ការចុះសួរសុខទុក្ខនាពេលនេះ គឺជាសកម្មភាពស្តែងចេញពីវប្បធម៌នៃការដឹងគុណ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំពោះអតីតមន្ត្រីរាជការដែលបានបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិយ៉ាងសកម្មនាពេលកន្លងមក៕
ដោយ ទូច វលក័្ខណ, រូបភាព៖ ហុង ម៉េងឡុង)





