គ្រួសារងាយរងគ្រោះបំផុត១៥គ្រួសារទទួលបានអំណោយពីសាខា កក្រក ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--

លោកស្រី សឿន វួចលៀង នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ រួមជាមួយក្រុមការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនគ្រួសារងាយរងគ្រោះបំផុត ចំនួន ១៥គ្រួសារ ក្នុងនោះមានចាស់ជរាគ្មានទីពឹង ១០គ្រួ សារ នៅឃុំកក់ និងគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ៥គ្រួសារ នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប , និងថវិកាមួយចំនួនផងដែរ៕


ដោយ៖ ពេជ្រ សំអឿន ,ប្រភព៖កាកបាទក្រហមកម្ពុជា





