ឯកឧត្តម ម៉ាង ស៊ីណេត ទទួលអំណោយពីក្រុម ហ៊ុន ខ្មែរ ហាប់ សឹសូលីន ឯ.ក និងសប្បុរសជន
AKPខេត្តព្រះសីហនុថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦– ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនខ្មែរ ហាប់ សឹសូលិន ឯ.ក និងសប្បុរសជន មាន ដូចជា ភេសជ្ជៈ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកា ឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលមាន ទីតាំង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អំណោយរបស់ក្រុមហ៊ុន ខ្មែរ ហាប់ សឹសូលិន ឯ.ក និងសប្បុរសជនដែលបាន ឧបត្ថម្ភជូនសេខាកាកបាទក្រហមខេត្តមានដូចជា ១. ភេសជ្ជៈបាកាស ៥០០កេស មី ២០០កេស ២.ទឹកត្រី១០០យួរ ៣.ទឹកស៊ីអ៊ីវ ១០០ យូរ និងថវិកាចំនួន ២០.០០០.០០០ រៀល។ លោក ឆេង សុខា និងលោកឈូរ ស៊ានលន់ ម្ចាស់ផ្សារសេអ៉ី៥ ថវិកា ៤ ០០០ ០០០រៀល នារសៀលថ្ងៃចន្ទទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


ក្នុងឪកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរ អគុណដល់ក្រុម ហ៊ុន ខ្មែរ ហាប់ សឹសូលិន ឯ.ក ន៨ងសប្បុរសជន ដែលបាននាំយកនូវអំណោយមនុស្សធម៌ឧបត្ថម្ភជូនសាខាកាកបាទ ក្រហមកម្ពុជា ក្នុងឪកាសខួបលើកទី១៦៣ ទិវាកាក បាទក្រហម អឌ្ឍចន្ទក្រហមមានដូចជា ភេសជ្ជៈ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកានាពេលនេះ ដើម្បីឪ្យ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះ ស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខ លំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាក បាទក្រហម និងអឌ្ឍចន្ទក្រហម និងសូមជូនពរឪ្យក្រុម ហ៊ុន ខ្មែរ ហាប់ សឹសូលីន ឯ.ក និងសប្បុរសជនមានសុខភាពល្អ កម្លាំងកាយមាំ មួនរកស៊ីទទួលទានកាន់តែរីកចម្រើនបន្ថែមទៀត ៕


ដោយ៖ ងូ សុមុនី





