ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាដែលនឹងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--








ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាដែលនឹងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុង Aichi Nagoya ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ រួមមានកីឡាហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ចំបាប់ កីឡាអេឡិចត្រូនិក និងបាល់ទាត់លើតុ ។
រូបថត៖ សៀ សៀកឡេង




