ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជានិងថៃ ពីប្រទេសសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦---យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងថាទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជានិងថៃ ពីប្រទេសសិង្ហបុរី។
ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់អ្នក សារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាបថា គណៈកម្ម ការផ្សះផ្សានៃអនុសញ្ញាអង្គការស ហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
សុន្ទរកថាបើករបស់ភាគីទាំងពីរនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ០៩:០០នាទីព្រឹក ម៉ោងក្នុង ប្រទេសសិង្ហបុរី) ហើយនឹងផ្សាយដោយផ្ទាល់ជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ។
សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងនាមភ្នាក់ងារកម្ពុជា។
ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពី កិច្ចប្រជុំនេះពីប្រទេសសិង្ហបុរី ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ០៨:៣០ នាទីព្រឹក ម៉ោងក្នុងប្រទេសសិង្ហបុរី) តទៅ។ ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនឹងផ្សាយ បន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ៕

ដោយ៖ប៊ុនរិទ្ធ





