គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់រថយន្ត ទីក្រុងក្វាងចូវ
AKP ព្រះសីហនុ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន Guangzhou Haifeng Automobile Parts Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់រថយន្តជាច្រើនប្រភេទរួមមាន ប្រព័ន្ធម៉ាស៊ីន (Engine Parts), គ្រឿងបូម (Suspension & Shock Absorbers), ប្រព័ន្ធហ្រ្វាំង (Braking System), ប្រអប់លេខ (Transmission Parts), គ្រឿងបាដាង (Oil Seals) និងគ្រឿងបន្លាស់រថយន្តធុនធ្ងន់ ឬរថយន្តដឹកទំនិញជាដើម។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តព្រះសីហនុនៅក្រុមហ៊ុន Guangzhou Haifeng Automobile Parts Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់រថយន្តជាច្រើនប្រភេទនៅទីក្រុងក្វាងចូវ ប្រទេសចិននេះ ក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមវេទិកា «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃ»៕




ដោយ ងូ សុមុនី





