លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) នៅខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ សហការជាមួយក្រុមបេសកកម្ម ធនាគារពិភពលោក (WB) ដឹកនាំដោយលោកស្រី Tania Meyer អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) នៅខេត្តក្រចេះ ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ដោយសម្រេចបានលទ្ធផលរួមមាន៖
- CW1-Lot2: មានចំនួន ៦ខ្សែ ប្រវែងសរុប ៥៨.៣ គ.ម, លូមូល ៧០កន្លែង និងលូប្រអប់ ៤កន្លែង សម្រេចបាន ១០០%។ - CW1-Lot1 មានចំនួន៨ខ្សែ ប្រវែង៧២.៩គ.ម, លូមូល ១២៤កន្លែង និងលូប្រអប់ ៤កន្លែង សម្រេចបាន ១០០%។


ជារួម លោកស្រីប្រធានគ្រប់គ្រងធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលសម្រេចបាននេះ និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងក្រុមការងារនៃគម្រោង RCIP និងបានសំណូមពរឱ្យក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក បន្តរក្សានូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អនេះបន្តទៀត៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





