ក្រសួងធម្មការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ឆ្នាំ២០២៦ ដែលមានដាក់ QR Code
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ក្រសួងធម្មការ និងសាសនា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ ការដាក់ឱ្យប្រើ «វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡង វិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា» ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
«វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ តទៅ ដែលមានដាក់ QR Code ស្តង់ដា» ដែលមានតម្លៃគតិយុត្ត ស្មើនឹងវិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិក មធ្យមសិក្សា ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់សមណសិស្ស សិស្សយកទៅប្រើប្រាស់ និងជំរុញការធ្វើ បរិវត្តកម្មឌីជីថលសេវាសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។
វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិក មធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ តទៅ ដែលមានដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា និងអង្គភាពជំនាញនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវសហការគ្នា ដើម្បីអនុវត្តនូវការផ្តល់វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡង វិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ តទៅ ដែលមានដាក់ QR Code ស្តង់ដានិងអាចផ្ទៀងផ្ទាត់បាន តាមរយៈផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
គ្រប់គ្រឹះស្ថានពុទ្ធិកសិក្សា ព្រមទាំងសមណសិស្ស សិស្ស អាចផ្ទៀងផ្ទាត់និងប្រើប្រាស់វិញ្ញាបនបត្រ និង សញ្ញាបត្រ ដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពី ឆ្នាំ២០២៦ តទៅ ដែលមានដាក់ QR Code ស្តង់ដា តាមរយៈផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយពុំតម្រូវ ឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្រនិងសញ្ញាបត្រ ដែលពាក់ព័ន្ធនឹងការប្រឡង វិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាក្នុងទម្រង់ជាក្រដាស។
នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ សាសនា និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធនៃក្រសួងធម្មការនិងសាសនា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រប់គ្រឹះស្ថានពុទ្ធិកសិក្សា ត្រូវទទួល បន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕



ដោយ ណយ នឿន (ប្រភព៖ ក្រសួងធម្មការ)





