ឯកឧត្តម ប្រធានសភានេប៉ាល់ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
AKP កណ្តាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--







ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម Narayan Prasad Dahal ប្រធានសភា នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូសភានេប៉ាល់ អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ យឹម សុវឌ្ឍនា និងសួស សាវី





