លោកអភិបាលស្រុកព្រៃនប់ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសម្រាលនៅឃុំទឹកល្អក់
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ដឹកនាំមន្ត្រីចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសម្រាលនៅមណ្ឌលសុខភាពទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីឆ្លើយតបតម្រូវការ និងការ បង្ខិតសេវាសុខភាពឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បី លើកកម្ពស់គុណភាពសេវាសុខាភិបាល ឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោក អ៉ី ធារិន បានឪ្យដឹងថា មណ្ឌលសុខ ភាពឃុំទឹកល្អក់ បាននិងកំពុងដំ ណើរការកសាងពង្រីក អគារសម្រាលមួយខ្នងបន្ថែមទៀត ឪ្យនៅដាច់ពីអគារពិគ្រោះ និងប្រឹក្សាជំងឺ ព្រោះនៅពេលស្ត្រីឆ្លងទន្លេ វាអាចងាយនិងឆ្លងជំងឺផ្សេងៗដល់ទារកដែលទើបនឹងសម្រាល។ ហើយសមិទ្ធ ផលថ្មីនេះសម្រេចទៅបាន ដោយទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលឯកឧត្តម បានយកចិត្តទុក ដាក់ខ្ពស់លើសុខុមាល ភាព ពិសេសសុខ ភាពមាតា និងទារក ក្នុងខេត្តព្រះសីហនុ ម្យ៉ាងទៀតឯកឧត្តម ក៏បានដាក់ចេញផែនការនៅតាមមណ្ឌលសុខភាពនៅទូទាំងខេត្តតម្រូវឪ្យមានអគារសម្រាលដាច់ដោយឡែក ពីអគារអ្នកជំងឺទូទៅ។ ការកសាងអគារសម្រាលថ្មីនេះ នឹងជួយសម្រួល និងផ្តល់ភាពងាយស្រួលយ៉ាង ច្រើនដល់ស្ត្រីមានផ្ទៃពោះ និងប្រជា ពលរដ្ឋក្នុងមូល ដ្ឋានឪ្យទទួលបានសេវាថែទាំសុខភាពកាន់តែឆាប់រហ័ស ប្រកប ដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។

សូមបញ្ជាក់ថា អគារសម្រាលថ្មីនៅមណ្ឌលសុខភាព ស្ថិតនៅឃុំទឹកល្អក់មានបណ្តោយ ២៥ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៕
ដោយ ៖ ងូ សុមុនី





