អភិបាលស្រុកស្ទោងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយឱ្យបានគ្រប់ៗគ្នា
AKPកំពង់ធំថ្ងៃទី២២ខែសីហាឆ្នាំ២០២៦--
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើ សរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ក្រោយឱ្យបានគ្រប់ៗគ្នា។
អភិបាលស្រុកបានអំពាវនាវដូចនេះក្នុងឱកាសដែលលោកព្រមទាំងក្រុមការងារចុះមូលដ្ឋានភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង បាននាំយកអំណោយរបស់ឯកឧត្តមចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ជូនពលរដ្ឋងាយរងហានិភ័យចំនួន២៦គ្រួសារនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋល្អ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិក្នុងការជ្រើសរើសថ្នាក់ដឹ កនាំ ក្រុមប្រឹក្សាឃុំឬមេឃុំដែលខ្លួនពេញ ចិត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានឬផ្ដល់ការជឿទុកចិត្តនិងនៅរួមរស់ជាមួយពលរដ្ឋគ្រប់ពេលវេលា ថែមទាំងបានផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាពនិងមានជំនឿជាក់ខ្ពស់ពីម្ចាស់ឆ្នោតជាពិសេសពលរដ្ឋត្រូវត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធត្រូវពិនិត្យបញ្ជីឈ្មោះឬធ្វើជីវមាត្រនិងទៅចុះឈ្មោះបោះឆ្នោតដើម្បីប្រាកដថាខ្លួនមានសិទ្ធិបោះឆ្នោតយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះលោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និង ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ ដែលបាននិងកំពុងគិតគូរយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាពិសេសប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងថែមទាំងរួមរស់និងយល់អធ្យាស្រ័យពីសុខទុក្ខព្រមទាំងឧបត្ថម្ភស្បៀងសម្រាប់គាំទ្រជីវភាពបណ្ដោះ អាសន្នរបស់ប្រជាពលរដ្ឋដែលកំពុងមានស្ថានភាពឬនាយរងហានិភ័យនៅក្នុងឱកាសនេះ។


ទន្ទឹមនឹងនេះលោកសាយ គឹមឡម បានលើកទឹកចិត្តដល់អាជ្ញាធរភូមិ ឃុំ ត្រូវតាមដាននិងយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារងាយរងហានិភ័យ និងធ្វើស្ថិតិឱ្យបានជាក់លាក់ ដើម្បីងាយ ស្រួលក្នុងការជួយសង្គ្រោះឬធ្វើសំណើរសុំការឧបត្ថម្ភគាំទ្រមករដ្ឋបាលស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋានដើម្បីបានជួយឧបត្ថម្ភនិងសង្គ្រោះទាន់ពេលវេលា ដែលជានិច្ចជាកាលមិនបណ្ដែ តបណ្ដោយឱ្យពលរដ្ឋឬគ្រួសារណាមួយដាច់ពោះស្លាប់ដោយអាជ្ញាធរឬក្រុមកា រងារពុំបានដឹងនោះឡើយ។
សូមបញ្ជាក់ថាគ្រួសារទាំង២៦ខាងលើក្នុងមួយគ្រួសារៗទទួលបាននូវអង្ករចំនួន១បេ មី១កេស និងសំលៀក
បំពាក់១ថង់៕
ដោយ៖ ស៊ុម វណ្ណា





