រូបថតប្រចាំសប្តាហ៍៖ ប្លង់ថតរូបជាប់កំពូលប្រាសាទអង្គរវត្ត កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង នារដូវកាលបៃតង
AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦—








នាឱកាសរដូវកាលបៃតងនេះ រមណីយដ្ឋានអង្គរបាននិងកំពុងបង្ហាញសម្រស់យ៉ាងស្រស់បំពង ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍។
ក្នុងនោះ ប្លង់ថតរូបដែលទទួលបានការពេញនិយម និងទាក់ទាញខ្លាំងបំផុតនោះ គឺប្លង់ថតមើលឃើញកំពូលប្រាសាទអង្គរវត្តទាំង៥ រៀបជាជួរគ្នាពីខាងមុខ ដែលអមដោយទេសភាពព្រៃឈើខៀវស្រងាត់ និងផ្ទៃមេឃស្រឡះល្អ អមដោយទឹកកសិន្ធុ។
រូបថត៖ ឃុត សៅ





