លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងឥណ្ឌូណេស៊ីចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍។
អ្នកនាំពាក្យរូបនេះបាននិយាយថា នៅប្រទេសឥណ្ឌូណេស៊ី លោកវ៉ាង នឹងធ្វើជាប្រធានសន្និសីទលើកទីមួយ នៃយន្តការសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ឥណ្ឌូណេស៊ី។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីលើកទីពីរ នៃកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេស និងការពារជាតិរួមគ្នាចិន-ឥណ្ឌូណេស៊ី រួមជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





