អាស៊ាន និងឥណ្ឌា បញ្ចប់ការរៀបចំសម្រាប់សមយុទ្ធដែនសមុទ្រលើកទីពីរ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- កងទ័ពជើងទឹកហ្វីលីពីន និងឥណ្ឌា បានបញ្ចប់ការរៀបចំសម្រាប់សមយុទ្ធសមុទ្រអាស៊ាន-ឥណ្ឌាលើកទីពីរ (AIME) ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា នៅក្នុងដែនទឹកជិតប្រទេសហ្វីលីពីន។
សមយុទ្ធដែលនឹងប្រមូលផ្តុំកងកម្លាំងជើងទឹកឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាននេះ នឹងត្រូវរៀបចំរួមគ្នាដោយហ្វីលីពីន និងឥណ្ឌា។
ការរៀបចំចុងក្រោយត្រូវបានពិភាក្សាក្នុងអំឡុងពេលសន្និសីទផែនការចុងក្រោយនៃសមយុទ្ធ AIME 2026 ដែលទើបតែបញ្ចប់នៅទីក្រុងប៉ាសាយ របស់ប្រទេសហ្វីលីពីន។
សមយុទ្ធនេះ មានប្រធានបទស្តីពី «បោះយុថ្កាក្នុងការជឿទុកចិត្ត រួបរួមគ្នានៅសមុទ្រ» ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ ការសម្របសម្រួលប្រតិបត្តិការ និងអន្តរប្រតិបត្តិការក្នុងចំណោមកងទ័ពជើងទឹកដែលចូលរួម។
សមយុទ្ធ AIME 2026 ធ្វើឡើងនៅក្នុងឆ្នាំសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមមួយដែលបានឯកភាពគ្នាដោយមេដឹកនាំមកពីភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសមុទ្រ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





