ប្រតិភូកាកបាទក្រហមកម្ពុជាអញ្ជើញជួបពិភាក្សាការងារដោយឡែកជាមួយ ប្រធានសមាគមជាតិអឌ្ឍចន្ទក្រហមម៉ាឡេស៊ីនិងអតីតប្រធានធិបតីសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦-- ក្នុងឱកាសចូលរួម «សន្និសីទសប្តាហ៍មនុស្សធម៌ លើកទី១១» ប្រតិភូកាកបាទក្រហមកម្ពុជាបានជួបពិភាក្សាការងារដោយឡែកជាមួយម្ចាស់ក្សត្រី Tunku Puteri Intan Safinaz ប្រធានសមាគមជាតិអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងបានជួបសម្តែងការគួរសមជាមួយលោកជំទាវ Halimah Yacob អតីតប្រធានធិបតីសិង្ហបុរីដែលបានអញ្ជើញជាអធិបតីក្នុងសន្និសីទនេះ។

ក្នុងឱកាសនោះ ប្រតិភូកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវស្ដពីកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមសិង្ហបុរីនាពេលកន្លងមក។ បន្ថែមពីនេះប្រតិភូកាកបាទក្រហមកម្ពុជាក៏បានជួបសំណេះសំណាលក្រៅផ្លូវការជាមួយលោក Jurg Montani ប្រធានប្រតិភូប្រចាំតំបន់ នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដោយបានថ្លែងងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការជួយសម្របសម្រួលបញ្ជូនលិខិតដំណឹងគ្រួសារ (Red Cross Message) ដល់វវីរកងទ័ពទាំង១៨នាក់ រហូតដល់ថ្ងៃដោះលែង ហើយនិងបានរួមចំណែកកសាងសមត្ថភាពមន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាក្នុងពេលថ្មីនេះ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





