គម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា
AKPភ្នំពេញថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦--ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៦។

កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជី ដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។

ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការ ទាក់ទាញវិនិយោគ៕
ដោយ៖ ចរិយា ប្រភព៖ CDC





