លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កុមារកំព្រានៅបុរីកុមារខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦---
នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោ កជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមា គមនារីកម្ពុជាដើម្បីសន្តិ ភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិ សមាជិកាសមាគមនារីខេត្ត សំណេះ សំណាលសួរសុខទុក្ខ និង នាំយកអំណោយឧបត្ថម្ភជូនដល់កុមារដែលកំពុងស្ថិតក្រោមការថែទាំនៅបុរីកុមារខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់ សោម ខេត្តព្រះសីហនុ។
ក្នុងសកម្មភាពចុះសួរសុខ ទុក្ខកុមារនាឪកាសនោះ លោកជំទាវ ប្រធានកិត្តិ យសសាខាសមាគមនារី និងគណៈប្រតិភូ បានពិនិត្យមើលពីសុខទុក្ខ និងជីវភាព រស់នៅប្រចាំថ្ងៃរបស់កុមារកំព្រា និងកុមារងាយរងគ្រោះ ព្រមទាំងបានបង្ហាញនូវក្តីអាណិតស្រឡាញ់ និងការយកចិត្តទុក ដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ក៏ដូចជាសមាជិកាសមាគមនារី ព្រមទាំងបានលើក ទឹកចិត្តដល់កុមារទាំង អស់ឱ្យខិតខំរៀនសូត្រ និងថែ ទាំសុខភាពឱ្យបានល្អ ដើម្បីអនាគត ។


ទន្ទឹមនោះ លោកជំទាវ ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកគ្រប់ គ្រងមណ្ឌលកុមារ ត្រូវយកចិត្តទូកដាក់ថែទាំកូមារដែលជាទំ ពាំងស្នងឬស្សីរបស់យើងឪ្យពួកគេមានសុខភាពល្អ កាយសម្បទា មាំមួន កម្លាំងខ្លាំងក្លាក្លាយជាកូនល្អ សិស្សល្អនៅ ពេលអនាគតខាងមុខ ។
សូមរម្លឹកថា លោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត តែងតែយកចិត្ដទុកដាក់ចំពោះកូមា មិនថាកូមារ កំព្រា ឬកូមារដែលមានឪពុកម្តាយនោះទេ លោកជំទាវតែងបាននាំយកនូវសម្ភារសិក្សាចែកជូនដល់កុមារនៅតាមសាលានានា នៅក្នុងខេត្តជាបន្តបន្ទាប់ដែលជាការចូលរួមអភិ វឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ៕


ដោយ៖ ងូ សុមុនី





