នាយករដ្ឋមន្ត្រីនេប៉ាល់ និងឯកអគ្គរដ្ឋទូតចិន ពិភាក្សាគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ -- លោក បាលេនដ្រា សាហ៍ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក ហ្សាង ម៉ៅមីង (Zhang Maoming) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនេប៉ាល់ បានជួបគ្នាសម្តែងការគួរសម។
លេខាធិការដ្ឋាននាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ពួកគេបានពិភាក្សាអំពីវិធីដើម្បីពង្រឹងទំនាក់ទំនងនេប៉ាល់-ចិន បន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការពិភាក្សានេះផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនភាពជាដៃគូអភិវឌ្ឍន៍រវាងប្រទេសនេប៉ាល់ និងចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





