ឯកឧត្តម សុខ លូ និងឯកឧត្តម អ៊ុ រាត្រី ចុះហត្ថលេខាលើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
AKP បាត់ដំបង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

សូមជម្រាបផងដែរថា បន្ទាប់ពីការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរ បានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ រៀបចំសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។

ក្នុងពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពី អភិបាលរងខេត្តទាំងពីរ មន្ទីរពាក់ពន្ធ ជុំវិញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាច្រើនរូបផងដែរ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





