សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តស្ទឹងត្រែង រៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះជូនអតីតយុទ្ធជន
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តស្ទឹងត្រែង (អ.ន.ក.ខេត្តស្ទឹងត្រែង) កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ស្ថិតនៅភូមិខំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តន៍ជននេះសម្រាប់អ្នកដែលអត់ដី-អត់ផ្ទះ នៅក្នុងខេត្ត ព្រមទាំងបានប្រគល់អំណោយជូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

នាឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ខេត្តស្ទឹងត្រែង បានផ្តល់ជូនពួកគាត់ចំនួន ៥០គ្រួសារ ទទួលអំណោយ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករចំនួន ២០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១កេស ភេសជ្ជៈចំនួន ១កេស និងត្រីខចំនួន ២យួរ៕


ដោយ៖ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន)





