សម្តេច ម៉ែន សំអន នាំយកអំណោយ សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនអតីតយុទ្ធមិត្ត៤៩១គ្រួសារ នៅស្រុករមាសហែក
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញជាអធិប តីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះ សំណាល សួរសុខទុក្ខបងប្អូន ជាមួយសមាជិក សមាជិកា សមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា និងអតីតយុទ្ធមិត្តចំនួន៤៩១គ្រួសារ ដែលបានរៀបចំឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា តែងតែគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយសម្តេចបានបញ្ជាក់ថា៖ អតីតយុទ្ធជនគឺជាអ្នកដែលមានគុណូបការៈដ៏ធំធេងចំពោះជាតិ និងប្រជាជន មិនដែលបំភ្លេចចោលនូវការលះបង់របស់យុទ្ធជនឡើយ រួមជាមួយនឹ ងការផ្តល់ដីសម្បទានសង្គមកិច្ច សង់ផ្ទះជូនអតីតយុទ្ធជនដោះស្រាយជីវភាព ដើម្បីលើកកម្ពស់ជីវភាពរស់ នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពប្រសើរឡើង។

រាជរដ្ឋា ភិបាលក្រោមការដឹកនាំ ប្រកប ដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបន្តបេសកកម្មយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម និងកម្រិតជីវភាពរបស់អតីតយុទ្ធជន ដោយបានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ ន្ធ និងសមាគមអតីតយុទ្ធជន ពង្រីកសេវាថែទាំសុខភាព ការផ្តល់ប្រាក់របបសន្តិសុខសង្គមឱ្យបានទៀងទាត់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់អភិវឌ្ឍន៍សង្គមកិច្ច។ ដើម្បីបន្តរួមចំណែ កអភិវឌ្ឍន៍ និងថែរក្សាសុខុមាលភាពគ្រួសារ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ចំនួន៤ ចំណុច៖ ១.បន្តរួមសាមគ្គី ភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ។

២. សូមឱ្យបងប្អូនអតីតយុទ្ធមិត្ត និងគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត។ ៣. ត្រូវខិតខំបង្កបង្កើនផលបន្ថែមលើដីធ្លីដែលមាន តាមរយៈការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយចំណាយក្នុងជីវភាពប្រចាំថ្ងៃ។ ៤.ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្នុងខេត្តស្វាយរៀង បន្តចុះតាមដាន សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម ឬតម្រូវការចាំបាច់របស់អតីតយុទ្ធជននិងនិវត្តន៍េះឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់រស់នៅក្នុងភាពឯកោឡើយ។

សម្តេចម៉ែន សំអន ក៏បាននាំយកអំណោយឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ចែកជូនដល់អតីតយុទ្ធមិត្តទាំង៤៩១ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប មី ១កេស ទឹកសុទ្ធ ១កេស ភួយ ១ និងថវិកាមួយចំនួន៕
ដោយ៖ សួស សំរិត





