ឯកឧត្តម សុខ លូ កាត់វិញ្ញាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ នេត យ៉ង់ ក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូ មិ(បាក់ឌុប) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុង ក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧ ត្តម សុខ លូ គូសបញ្ជាក់ថា ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិ ភាព និងមានសណ្តាប់ធ្នាប់ របៀបរៀ បរយល្អ រដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡង,ទប់ស្កាត់កុំឱ្យមានការដំឡើងថ្លៃសេវាស្នាក់នៅ និងម្ហូបអា ហារ,ជួយសម្រួលរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានជីវភាពខ្វះខាត ,សម្រួលការផ្ញើកង់ម៉ូតូ របស់បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗដោយឥតគិតថ្លៃ និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ។
ឯកឧត្តម បង្ហាញការកត់សម្គាល់ថា ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធធ្វើឱ្យការរៀបចំការប្រឡងបាក់ឌុបកាន់តែរលូន និងល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវប្រមូលស្មារតី និងចំណេះដឹងដែលបានខិតខំសិក្សាពេញមួយឆ្នាំកន្លងមកដើម្បីយកមកបញ្ចេញនៅថ្ងៃប្រឡងរយៈពេ
ល២ថ្ងៃនេះដើម្បីទទួលបានលទ្ធផលល្អ ដោយរំពឹងថា ដំណើរការប្រឡងបាក់ឌុបនៅក្នុងខេត្តបាត់ដំបងនឹងប្រព្រឹត្តទៅដោយរលូន និងមានអ្នកជាប់កើនឡើងច្រើនជាងឆ្នាំមុន។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នៅ ខេត្តបាត់ដំបង មានមណ្ឌលប្រឡងសរុបចំនួន ១៤មណ្ឌល ចែកចេញជា ៣៨០បន្ទប់ មានបេក្ខជនសរុបជាង ៩ ០០០ នាក់ ។ ការប្រឡងធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា «អ្នកចេះគឺជាប់» ដោយឈរលើគោលការណ៍ ៤សំខាន់ គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន ៕
ដោយ ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





