អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យបេក្ខជនបាក់ឌុបប្រកាន់ខ្ជាប់ «ភាពស្មោះត្រង់ និងការទទួលខុសត្រូវ»
AKPបន្ទាយមានជ័យ ថ្ងៃទី១០ខែសីហាឆ្នាំ២០២៦--ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ប៉ុន្តែពោរពេ ញដោយភាពតានតឹង និងក្តីសង្ឃឹមនាព្រឹកព្រលឹម ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ ដំណើរការសំណេរនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើមជាផ្លូវការនៅទូទាំងប្រទេស។

សម្រាប់ខេត្តបន្ទាយមានជ័យ កាលៈ ទេសៈដ៏សំខាន់នេះត្រូវបានបើកទំព័រឡើងក្រោមវត្តមានផ្ទាល់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានចុះពិនិត្យ និងកាត់វិញ្ញាសាប្រឡងផ្ទាល់នៅ មណ្ឌលវិទ្យាល័យ សិរីសោភ័ណ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកហឹបវិញ្ញាសា រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈ មេប្រយោគ ឯកឧត្តម អ៊ុំ រាត្រី បានផ្តើមសារក្រើនរម្លឹកយ៉ាងម៉ត់ចត់ និងពេញដោយក្តីស្រឡាញ់ចំពោះបេក្ខជនទាំងអស់។
«កូនក្មួយទាំងអស់ត្រូវខិតខំបំពេញនូវកិច្ចការងារប្រកបដោយភាពទទួលខុ សត្រូវខ្ពស់ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវបំផុតនៅលើសន្លឹកកិច្ចការ។»

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានបួងសួង និងជូនពរដល់បេក្ខជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ មានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមក និងទទួលបានលទ្ធផលជោគ ជ័យគាប់ប្រសើរគ្រប់ៗគ្នា។
យោងតាមទិន្នន័យផ្លូវការពី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ សម័យប្រឡងឆ្នាំ២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ជាង ៥,០០០ នាក់ ដោយត្រូវបានបែងចែកទៅតាមមណ្ឌល និងថ្នាក់សិក្សាដូចខាងក្រោមថ្នាក់សិក្សាចំនួនមណ្ឌលចំនួនបន្ទប់ថ្នាក់វិទ្យាសាស្ត្រ៣ មណ្ឌ ល៦៩ បន្ទប់ថ្នាក់វិទ្យាសាស្ត្រសង្គម៥ មណ្ឌល១៩៧ បន្ទប់សរុបរួម៨ មណ្ឌ ល២៦៦ បន្ទប់ ។

នៅគ្រប់មណ្ឌលប្រឡងទាំង ៨ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេស ដំណើរការត្រួតពិនិត្យត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុត។ បេក្ខជនម្នាក់ៗត្រូវឆ្លងកាត់ការឆែកឆេរ និងផ្ទៀងផ្ទាត់អត្តសញ្ញាណយ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ និងគណៈកម្មការអប្បមាទអាជ្ញាធរមាន សមត្ថកិច្ចមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញការអំពាវនាវជាថ្មីម្តងទៀត ដោយបញ្ជា ក់យ៉ាងច្បាស់ថា ការនាំចូល ឬលាក់ទុកសំណៅឯកសារ និងឧបករណ៍អេឡិ ចត្រូនិកគ្រប់ប្រភេទ (ជាពិសេសទូរស័ព្ទដៃ និងនាឡិកាឆ្លាតវៃ) ចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡង គឺជាការរំលោភលើបទបញ្ជាផ្ទៃក្នុងធ្ងន់ធ្ងរ។ករណីរកឃើញថាមានការបំពាន ឬលួចបន្លំ បេក្ខជននឹងត្រូវ កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ដោយគ្មានការលើកលែងឡើយ។
ការបើកហឹបវិញ្ញាសានៅតាមបន្ទប់នីមួយៗ ត្រូវធ្វើឡើងយ៉ាងចំហនៅចំ ពោះមុខបេក្ខជន ដើម្បីធានាភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសាត្រឹមត្រូវ។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស និងគ្រប់គ្រងដោយផ្ទាល់ពីក្រសួងអប់រំ ក្នុងទម្រង់ជាវិញ្ញាសាចម្លងលើក្តារខៀន និងវិញ្ញាសាបោះពុម្ពចែកជូន។
សម្រាប់ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នេះ បេក្ខជនត្រូវប្រឈមមុខនឹង ២ មុខវិជ្ជាដំបូងរួមមានថ្នាក់វិទ្យាសាស្ត្រមុខវិជ្ជា ប្រវត្តិវិទ្យា និង ជីវវិទ្យាថ្នាក់វិទ្យាសាស្ត្រ សង្គម មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និង ប្រវត្តិវិទ្យា ដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ មិនត្រីមតែជាការវាស់ស្ទង់សមត្ថភាពរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់វប្បធម៌ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលទទួលយកបាន ដើម្បីស្វែងរកធនធានមនុស្សពិតប្រាកដសម្រាប់អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត៕
ដោយ ៖ឈុនសារ៉ាត





