ឯកឧត្តម អភិបាលខេត្ត ស្វាគមនពិធីជប់លៀងអាហារពេលល្ងាចអបអរសាទរ វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតងទស្សនាខេត្តព្រះសីហនុ- កម្ពុជា»
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៦--នារាត្រីថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្វាគមន៍អាហារពេលល្ងាចអបអរសាទរវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ ក្រោមប្រធានបទ«ផ្សព្វ ផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ដោយមានការចូលរួមពីលោក ចូវ វិនតុង (Zhou Wendong) អភិ បាលរងក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ និងប្រតិភូតំណាងទីក្រុងសម្ព័ន្ធមេត្រីភាពទីក្រុង ខេត្តប្រទេសចិន ការិយាល័យទេសចរណ៍មកពីសាធារណរដ្ឋប្រជាមានិតចិន ភ្ញៀវជាតិ អន្តរជាតិ សភាពាណិជ្ជកម្ម ប្រធានសមាគម ម្ចាស់សណ្ឋាគារ ភោជនីយ ដ្ឋាន ក្រុម ហ៊ុនប្រតិបត្តិករទេសចរ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ ២០២៦ លើទឹកដីតំបន់ឆ្នេរសមុទ្រកម្ពុជា ដ៏ស្រស់ បំព្រង ត្រូវបានប្រសិទ្ធ នាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

កម្មវិធីនេះ បង្ហាញពីការពូនជ្រុំលើកក ម្ពស់ទំនាក់ទំនង មិត្តភាពជាប្រពៃណី «មិត្តដែក ថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជាតិទាំងពីរមានជាយូរ លង់ណាស់មកហើយ តាំងពីព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ លោកប្រធាន ម៉ៅ សេទុង លោកបនាយ ករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតរហូត មកដល់ព្រះករុណា ព្រះ បាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការអនុ វត្តនូវស្មារតីដ៏មោះមុតរវាងសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណ រដ្ឋប្រជាមានិតចិន រហូត ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានឯកភាពគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍទៅវិញ ទៅមក ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែទូលំទូ លាយ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិ សេសភាគីទាំងពីរនឹង បន្តជំរុញក្របខ ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដែលមានវិស័យអាទិភាពចំនួន៦ និងពន្លឿនការកសាង កសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិ ទ្យា»និង«ច្រករបៀងមច្ឆា និងអង្ករ»។

ឯកឧត្តម អភិបាលខេត្ត ស្វាគមន៍ការស ម្រេចចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរចិន មានបំណងជ្រើសរើសកម្ពុជា ជា គោលដៅវិនិយោគ និងទេសចរណ៍ដ៏មានសក្តានុពលក្នុងការចាប់ផ្តើមពង្រីកអាជីវកម្មរបស់ខ្លួន សំរាក លំហែកម្សាន្តនៅខេត្តព្រះសី ហនុ។ តាមរយៈកម្មវិធីដំណើរទស្សន កិច្ចនេះ នឹងបង្កើតបរិយាកាសបន្ថែម ទៀត ដើម្បីជំរុញដល់ការ សម្រេចចិត្តរបស់អ្នកទាំង អស់គ្នា ។
ខេត្តព្រះសីហនុនឹងផ្តល់អា ទិភាពខ្ពស់ដល់ការតភ្ជាប់ ជាសកល ជាពិសេសផ្នែកដឹកជញ្ជូន និងភស្តុភារកម្ម គឺគម្រោ ងអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅដ៏មានសំខាន់របស់កម្ពុជា ដែល កំពុងដំណើរការពង្រីក និងបង្កើនសមត្ថភាពស្តុកទុកទំនិញ និងការតភ្ជាប់ផ្លូវសមុទ្រនៅក្នុងតំបន់នៅក្នុងឆ្នាំ២០៣០ខាង មុខនេះ កំពង់សមុទ្រអន្តរជាតិក្រុង ព្រះសី ហនុ នឹងមានជម្រៅទឹក ១៧,៥០ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញលើពិភពលោកគ្រប់ប្រភេទចូលចតបាន។
វិស័យអាកាសចរណ៍ ព្រលាន យន្តហោះអន្តរជាតិ បាននឹងកំពុងពង្រីកជើងហោះហើរត្រង់ទៅកាន់ទីក្រុងសំខាន់ៗមួយចំនួននៅប្រទេសចិន ដែលថ្មីៗនេះបានភ្ជាប់ទៅកាន់ទីក្រុង Guangzhou, Shenzhen, Chengdu, Kunming, Wuxi និងទីក្រុង Xiamen ក្នុងគោល បំណងបន្តពង្រឹងការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
ខេត្តព្រះសីហនុត្រូវបាន រៀបចំឱ្យមានដូចជា ១.តំបន់ទីក្រុងសមាហរណកម្ម តំបន់រស់នៅប្រណិត តំបន់ទេសចរណ៍ប្រណិត មជ្ឈមណ្ឌលពាណិជ្ជកម្ម និង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ។
២. តំបន់ទេសចរណ៍ធម្ម ជាតិ រៀបចំបណ្តាកោះ និងឆ្នេរដ៏ស្រស់ស្អាតនៅក្នុងខេតក្លាយទៅជារមណីយ ដ្ឋានឆ្នេរសមុទ្រមានលក្ខណៈទាក់ទាញ។
៣. តំបន់កសិកម្ម រៀបចំជាតំបន់វារីវប្បកម្ម ការកែ ច្នៃផលនេសាទ និងកសិ ផល ការចិញ្ចឹមសត្វ និងកសិឧស្សាកម្ម។
៤. តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម រៀបចំជាសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក។
ឯកឧត្តម បានបញ្ជាក់ថា បេសកកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺ
1. ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ។
2.សូមរួមគ្នាជាមួយរដ្ឋ បាលខេត្តឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា។
3.យើងត្រៀមខ្លួនរួចជា ស្រេចក្នុងការសហការ សម្របសម្រួលជូនអ្នកវិនិ យោគឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់” ៕
ដោយ៖ ងូ សុមុនី





