លោក ឡុង ឌីម៉ង់ អញ្ជើញបិទវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ«ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា»
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦ -- រសៀលថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ ២០២៦ លោក ឡុង ឌីម៉ង់ អភិបាល នៃគណៈអភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» នៅសណ្ឋាគារឆ្នេរសុខា ដោយមានការចូលរួមពីតំណាងទីក្រុងសម្ព័ន្ធមេត្រី ការិយាល័យទេសចរ ណ៍ និងក្រុមហ៊ុនទេសចរណ៍ មកពីប្រទេសចិន ភ្ញៀវជាតិ-អន្តរជាតិ សភាពា ណិជ្ជកម្ម ប្រធានសមាគម ម្ចាស់សណ្ឋាគារ ភោជ នីយដ្ឋាន ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ។

លោក ឡុង ឌីម៉ង់ អភិ បាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បិទវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ នៅលើទឹកដីតំបន់ឆ្នេរដ៍ស្រស់បំព្រង បាន ពិភាក្សា និងផ្លាស់ប្តូរយោ បល់គ្នាយ៉ាងផុសផុសបង្ហាញ «វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាល បៃតង ទស្សនាខេត្តព្រះសី ហនុ-កម្ពុជា» ត្រូវបានបិទប្រកបដោយលទ្ធផលផ្លែផ្កា ស្តែងចេញនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន។ វេទិការនេះបានបង្ហាញអំពីការគ្រប់ គ្រង ការអភិវឌ្ឍក្នុងវិស័យទេសចរណ៍, ការអភិវឌ្ឍរមណីយដ្ឋានធម្មជាតិ ព្រម ទាំងការបកស្រាយយ៉ាងលម្អិតអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ។
វេទិកាផ្គូ ផ្គងធុរកិច្ចទេសចរណ៍ និងការបង្កើតបណ្តាញទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍ក្នុងស្រុក រួមមានសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ជាមួយក្រុមហ៊ុនទេសចរណ៍ចិន អមដោយការធ្វើបទបង្ហាញពីសមាគម PATA, ក្រុម ហ៊ុន OCIC, រមណីយ ដ្ឋាន Long Set, ក្រុមហ៊ុន GTVC, និងក្រុមហ៊ុន វីរៈប៊ុនថាំ ព្រមទាំងកិច្ចសម្ភាសន៍ជាមួយតំណាងក្រុមហ៊ុន ទេសចរណ៍ចិន និងឱកាស វិនិយោគក្នុងខេត្តព្រះសីហនុ។

លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ទោះបីស្ថានភាពវិស័យសេដ្ឋកិច្ចសកលនៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មីៗ និងកាន់តែស្មុគស្មាញ កំពុងកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គមបរិស្ថាន និងភូមិសាស្ត្រនយោបាយដែលជាកត្តាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ផែនការអភិវឌ្ឍវិស័យទេសចរណ៍ ជារបាំងបន្ទុចបង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល ជាពិសេសធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោក ជាបច្ច័យអវិជ្ជមានដល់កំណើនទេសចរណ៍ជាសកលនៅកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តដោះ ស្រាយនូវរាល់បញ្ហាប្រឈមនានាចំពោះមុខក្នុងការជំរុញភាពធន់ និងច្បាមយកនូវរាល់កាលានុវត្តភាពថ្មីៗ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីធានាចីរភាពនៃកំណើន សេដ្ឋកិច្ច ពង្រីកសក្តានុពលសេដ្ឋកិច្ចជាអតិបរមា ការចូលរួមលើក កម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាពិ សេសការទាក់ទាញការ វិនិយោគផ្ទាល់ និងទេសចរអន្តរជាតិ ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យទេស ចរណ៍ជាចំណែកនៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ការដាក់ចេញនូវការលើកលែងទិដ្ឋការភ្ញៀវទេសចរចិនក្នុងរយៈពេល ៤ខែនេះ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ដើម្បីប្រែ ក្លាយលទ្ធផលនៃវេទិកាថ្ងៃនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង ស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និងជារបៀងសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាតាមការចង្អុល បង្ហាញរបស់រាជរដ្ឋាភិ បាល។ រដ្ឋបាលខេត្តព្រះសីហនុ បន្តដាក់ចេញទិសដៅសំខាន់ៗចំនួន៥ ដូចខាងក្រោម
១.ការបង្កើតបណ្តាញធុរកិច្ចទេសចរណ៍ B2B និងកញ្ចប់ទេសចរណ៍ ស្នើឱ្យក្រុម ហ៊ុនទេសចរណ៍កម្ពុជា-ចិន យកលទ្ធផល នៃការផ្គូផ្គងធុរកិច្ចនាថ្ងៃនេះទៅបង្កើតជាកញ្ចប់ទេសចរណ៍ថ្មីៗឆ្លើយតប នឹងតម្រូវការទីផ្សារទេស ចរចិន។
២.ការអភិវឌ្ឍរមណីយ ដ្ឋាន និងសេវាកម្មទេសចរណ៍ប្រណិត រួមគ្នាបង្កើនគុណភាពសេវាកម្មបដិសណ្ឋារកិច្ច ដូចជាការប្រើ ប្រាស់ភាសា មធ្យោបាយធ្វើដំណើរ និងការទូទាត់ ប្រាក់របស់ភ្ញៀវទេសចរ។
៣.ការទាញយកផលប្រ យោជន៍ជាអតិបរមាពី «កម្មវិធីពិសេសជំរុញការវិនិយោគ» រដ្ឋបាលខេត្តព្រះសីហនុទទួលបានការ លើកទឹកចិត្តផ្នែកពន្ធ និងការសម្រួលនីតិវិធីពីរាជរដ្ឋាភិបាលរហូតដល់ចុងឆ្នាំ ២០២៧។
៤.ការតភ្ជាប់ផ្លូវទេសចរណ៍ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន (ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក និងផ្លូវគោក) ជាពិសេសការបង្កើនជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងនានានៃប្រទេសចិន។
៥.ការផ្លាស់ប្តូរទស្សនកិច្ច (Fam Trip) ដំណើរកម្សាន្តជូនប្រតិភូ និងភ្ញៀវទេសចរកម្សាន្ត ដើម្បីស្វែងយល់ពីសក្តានុពលធម្មជាតិ និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្តព្រះ សីហនុ ។
លោក អភិបាលរងខេត្ត បន្តថា វេទិកានេះ ឆ្លើយ តបទៅនឹងស្ថានការណ៍និង និន្នាការទេសចរណ៍សកលលោក តំបន់ និងកម្ពុជា រាជរដ្ឋាភិបាលបាន ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដោយបន្តជំរុញការអភិវឌ្ឍទេស ចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍ បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែម និងទេសចរណ៍ធុរកិច្ច តាមរយៈការលើក កម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នានាប្រកបដោយនិរន្តរភាព និងការទទួល ខុសត្រូវ ៕

ដោយ ៖ងូ សុមុនី





