ទូតកម្ពុជា-ឡាវប្រចាំកូរ៉េជួបពិភាក្សាផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅរបស់សហ គមន៍ខ្មែរ និងឡាវក្នុងប្រទេសកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦--ឯកឧត្តមឯកអគ្គរាជទូត ទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Kaymany ORABOUNE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំសាធារណរដ្ឋកូរ៉េដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅរបស់សហគមន៍ខ្មែរ និងឡាវក្នុងប្រទេសកូរ៉េ។

នៅព្រឹកថ្ងៃពុធ ទី ២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោកជំទាវ Kaymany ORABOUNE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវប្រចាំសាធារណ រដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅរបស់សហគមន៍ខ្មែរ និងឡាវក្នុងប្រទេសកូរ៉េ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានចែករំលែកបទពិសោធន៍ក្នុងការបំពេញសកម្មភាពការងាររបស់ឯកឧត្តមក្នុងប្រទេសកូរ៉េ រយៈពេលជិត១ឆ្នាំកន្លងមកនេះផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាស ន៍ថាប្រទេសកម្ពុជា និងឡាវ គឺជាអ្នកជិតខាងល្អ ហើយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកឧត្តមសង្ឃឹមថាស្ថានតំណាងនៃប្រទេសទាំងពីរ នឹងសហការធ្វើការជាមួយគ្នាកាន់តែជិតស្និត ដោយបង្កើតសកម្មភាពនានា ដើម្បីបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជា ជននៃប្រទេសទាំងពីរ ដូចជាកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងសហគមន៍ខ្មែរ-ឡាវក្នុងប្រទេសកូរ៉េជាដើម។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ សំដៅ លើកកម្ពស់ប្រសិទ្ធិភាពការងារ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញបេស កកម្មការទូតនៅប្រទេសកូរ៉េនេះ៕
ដោយ៖ ប៊ុនរិទ្ធ





