សម្តេចរដ្ឋសភាធិបតី អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានរដ្ឋសភាវៀតណាម នៅរដ្ឋធានីហាណូយ
AKP ហាណូត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ --






សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ ដើម្បីពង្រឹង និងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជន និងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ជាដើម ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ។
រូបថត៖ រដ្ឋសភា





