ចិនជួយសង្គ្រោះសមាជិកនាវិក ៤៧នាក់បន្ទាប់ពីកប៉ាល់វៀតណាមបានលិចនៅសមុទ្រចិនខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសចិនបានជួយសង្គ្រោះសមាជិកនាវិកចំនួន ៤៧នាក់ក្នុងចំណោម៦២នាក់បន្ទាប់ពីកប៉ាល់វៀតណាមមួយគ្រឿងបានលិចកាលពីយប់ថ្ងៃសុក្រខណៈពេលដែលកំពុងប្រតិបត្តិការក្នុងស្ថានភាពអាកាសធាតុមិនល្អនៅឯសមុទ្រចិនខាងត្បូង។
លោក លីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនបានបញ្ជូននាវា និងឧទ្ធម្ភាគចក្រភ្លាមៗសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីបានប្រទះឃើញកប៉ាល់ដែលមានបញ្ហា។ អ្នករងរបួសត្រូវបានព្យាបាល ហើយបុគ្គលិកដែលបានជួយសង្គ្រោះទាំងអស់ត្រូវបានផ្ទេរទៅឱ្យភាគីវៀតណាម ដោយលោកបានបន្ថែមថាប្រទេសវៀតណាមបានសម្តែងការដឹងគុណចំពោះប្រទេសចិន។
លោកបាននិយាយថា មនុស្សសរុបចំនួន ៦២នាក់នៅលើកប៉ាល់ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តសម្រាប់អ្នកដែលនៅតែបាត់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





