លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹងនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ —







លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អញ្ជើញដឹកនាំសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន ចុះសួរសុខទុក្ខឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅគេហដ្ឋានរបស់ឯកឧត្តម ក្នុងរាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





