សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុន ZTE Corporation នៅសៀងហៃ
AKP សៀងហៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦--







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន ZTE Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen។ ZTE គឺជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងលំដាប់សកល ដែលមានប្រតិបត្តិការគ្របដណ្តប់លើសពី ១៦០ ប្រទេស និងតំបន់។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





