រដ្ឋបាលខេត្តតាកែវ រៀបចំប្រាព្ធពិធី "រុក្ខទិវា9កក្កដា" ឆ្នាំ2026
AKPតាកែវថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៦--រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធពិធី"រុក្ខទិវា៩កក្កដា"ឆ្នាំ២០២៦។ អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៉ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក-លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាព លរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ពិធីនេះរៀបចំឡើងនៅរង្វង់មូលអូរចំបក់ ស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៦ខែក ក្កដាឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមនាំគ្នាចូលរួមដាំដើមឈើនៅតាមលំនៅ ឋាន និងទីសាធារណៈឱ្យបានច្រើន និងរួមគ្នាថែរក្សាព្រៃឈើ។ដើម្បីជួយលើក ស្ទួយបរិស្ថានឱ្យស្រស់ស្អាត និងប្រកប ដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយតទៅ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសា សន៍បន្តថា ការដាំដើមឈើបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ចូលរួមថែរក្សាព្រៃឈើ ការពារបរិស្ថាន ជួយទប់ស្កាត់និងការពារពីគ្រោះធម្មជាតិផ្សេងៗ។និងជួយធ្វើឱ្យរដូវកាលនៃទឹកភ្លៀងធ្លាក់បានទៀងទាត់ល្អ រួមចំណែកយ៉ាងសំខាន់ក្នុងការស្រូបនិងទប់ទឹក ដើម្បីការពារគ្រោះទឹកជំនន់ ទៀតផង។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការស្នើសុំ និងដាស់តឿនដល់មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រ ជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ថែរក្សាការពារដើមឈើឱ្យបានល្អប្រសើរ ដោយជៀសវាងការកាប់បំផ្លាញ។ដើម្បីទុកជាប្រយោជន៍ ដល់បរិស្ថាន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយតទៅ។
តាមរបាយការណ៍របស់ លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ដើម្បីអបអរសាទរ "រុក្ខទិវា៩កក្កដា "ឆ្នាំ ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត តាកែវ បានរៀបចំដាំដើមឈើប្រភេទក្ងោក ត្របែកព្រៃ ចន្ទគិរី និងគីនីន សរុបចំនួន920ដើម។ដើមក្ងោកដាំនៅអមសងខាងផ្លូវជាតិលេខ២ ចាប់ពីខ្លោងទ្វារវត្តអង្គមេត្រី ដល់ខ្លោងទ្វារវត្តសូរ្យចន្ទ ប្រវែង13 700ម៉ែត្រដាំចំនួន560ដើម។ដាំដើមចន្ទគិរីនៅផ្លូវវាងក្រុងប្រវែង2 800ម៉ែត្រចំនួន275ដើម ដាំដើមត្របែកព្រៃនៅផ្លូវជាតិលេខ ២២(ពីរង្វង់មូលអូរចំបក់ដល់ផ្លូវរថភ្លើង) ប្រវែង770ម៉ែត្រចំនួន50ដើម និងដាំដើមគីនីននៅក្បែរវេទិកា(រង្វង់មូលអូរចំបក់)ចំនួន35ដើម៕

ដោយ៖អ៊ុច សៀង





