បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រជុំបូកសរុបរលទ្ធផលការងារប្រវត្តិសាស្ត្រយោធា ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការប្រវត្តិសាស្ត្រយោធាកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រវត្តិសាស្ត្រយោធា ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់កងទ័ពជើងគោក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។

របាយការណ៍ការងារប្រវត្តិសាស្ត្រយោធា ឆមាសទី១ ឆ្នាំ២០២៦ បានរំលេចនូវលទ្ឌផលរបស់គណៈកម្មការប្រវត្តិសាស្ត្រយោធាកងទ័ពជើងគោក បានខិតខំអនុវត្តរយៈពេល ០៦ខែ កន្លងទៅ រួមទាំងបញ្ហាប្រឈមមួយចំនួន និងដាក់ចេញទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៦ រួមមាន៖ ការកំណត់តំបន់ប្រវត្តិសាស្ត្រយោធា; ការស្រាវជ្រាវ និពន្ធចងក្រង; ការផ្សព្វផ្សាយ និងពង្រីកការកសាង និងអភិរក្សទីតាំង និងសំណង់ប្រវត្តិសាស្ត្រយោធា ។

ទទឹមនឹងនោះដែរ គណៈកម្មការប្រវត្តិសាស្ត្រយោធា រួមជាមួយជំនាញ និងបណ្តាញដឹកនាំការងារប្រវត្តិសាស្ត្រយោធាទូទាំងកងទ័ពជើងគោក បានធ្វើជាសេនាធិការឲ្យមេបញ្ជាការគ្រប់ថ្នាក់ ចាត់តាំងផ្សព្វផ្សាយ រាល់គោលការណ៍ និងការណែនាំរបស់ថ្នាក់លើ ដាក់ចេញផែនការ ទិសដៅលម្អិតជាក់ស្តែងក្នុងកិច្ចដំណើរការ ការងារប្រវត្តិសាស្ត្រយោធានៅក្នុងអង្គភាពនីមួយៗ ក្នុងនោះគ្រប់អង្គភាពបាននិងកំពុងសិក្សាស្រាវជ្រាវ ឯកសារជាច្រើន ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រយោធា បានសហការជាមួយស្ថាប័នជំនាញ ថ្នាក់លើ ចុះសិក្សាស្រាវជ្រាវ កំណត់តំបន់ប្រវត្តិសាស្ត្រយោធាដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១៥៥អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ និងបានរៀបចំខ្លឹមសាររូបភាពប្រវត្តិអង្គភាព បុគ្គលមានស្នាដៃឆ្នើម និង ថ្នាក់ដឹកនាំតាមសម័យកាល ចងក្រងជាឯកសារ តម្កល់ទុកក្នុងបណ្ណាល័យ ឬបន្ទប់ប្រពៃណី ដើម្បីជាបទ ពិសោធន៍សម្រាប់ឲ្យនាយទាហានជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត៕
ដោយ សំ សាម៉ន (ប្រភព÷កងទ័ពជើងគោក)





