សិក្ខាសាលាចក្ខុវិស័យលើកទី២ របស់គម្រោងលើកកម្ពស់និរន្តរភាពប្រពន្ធ័ទឹកក្រោមដីឆ្លងដែនដីសណ្តរទន្លេមេគង្គ (CMDA)
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--លោក សុក សុផល្លី អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមការងារគំរោង CMDA បានអញ្ជើញចូលរួមសិក្ខាសាលាចក្ខុវិស័យលើកទី២ របស់គម្រោងលើកកម្ពស់និរន្តរភាពប្រព័ន្ធទឹកក្រោមដីឆ្លងដែនដីសណ្តរទន្លេមេគង្គ (CMDA) នៅប្រទេសវៀតណាម នាថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសហប្រធានគម្រោង CMDA និងសហប្រធានភាគីវៀតណាម រួមទាំងក្រសួងពាក់ពន្ធ័ទ្វេភាគី និងអង្គការដៃគូ ។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគារ Cau Giay Hotel នាទីក្រុង Hanoi ក្នុងគោលបំណង ដើម្បីលើកកម្ពស់ចីរភាពបរិស្ថាន និងសន្តិសុខទឹក នៅអាងទន្លេមេគង្គក្រោមលើកដំបូង ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច និងការប្រើប្រាស់ប្រកបដោយចីរភាពនៃតំបន់អាងទឹកក្រោមដីឆ្លងដែនរវាងអាងទន្លេមេគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេង្គវៀតណាម៕

ដោយ ពេជ្រ សំអឿន (ប្រភពក្រសួងអភិវឌ្ឍន៍ជនបទ)





