ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំពេញ អង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯក ឧត្តម ប្រាក់ សំអឿនជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងពិភាក្សាអនុម័តរបៀបវារៈមួយចំនួនទៀត
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១៤ ខែកក្តដាឆ្នាំ២០២៦ នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងម ហាផ្ទៃជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេស កកម្មពិសេស។

យោងតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈដូចតទៅ៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃ ឧបករណ៍អាកាសយាន។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។
៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញ ទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕
ដោយ៖ ប៊ុនរិទ្ធ





