ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការអនុវត្តគម្រោង Sihanouk Ville Port New Container Terminal Development Project II
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦—







ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការអនុវត្តគម្រោងSihanouk Ville Port New Container Terminal Development Project II នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
បន្ទាប់ពីពិធីចុះហត្ថលេខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទួលជួបពិភាក្សាការងារ និងជម្រាបលា ពីសំណាក់ឯកឧត្តម UENO Atushi ក្នុងខណៈដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
រូបថត៖ សួស សាវី





